ជ្រើសរើសភាសា: Khmer Khmer English English
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមិថុនា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក.។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមជាវាគ្មិនតំណាងមកពី ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ព្រមទាំងមានការចូលរួមជាសិក្ខាកាមមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត, និងប្រតិបត្តិករនិង/ឬកម្មសិទ្ធិករកាស៊ីណូ សរុបចំនួនប្រមាណ ៥០០រូប។

ព័ត៌មានទាក់ទង